Mbappe បានខមិន នៅលើ IG របស់ Ronaldo បែបនេះ ក្រោយព័រទុយកាល់ធ្លាក់ចេញពី WC - TrueID

Mbappe បានខមិន នៅលើ IG របស់ Ronaldo បែបនេះ ក្រោយព័រទុយកាល់ធ្លាក់ចេញពី WC

December 12, 2022

បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ បារាំង កីឡាករ Kylian Mbappe បានបញ្ចេញមតិលើការបង្ហោះនៅលើ Instagram របស់ Cristiano Ronaldo បន្ទាប់ពីក្រុមជម្រើសជាតិ ព័រទុយកាល់ ដែលជាក្រុមរបស់ខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំបានធ្លាក់ចេញពី World Cup។

Kylian Mbappe
Kylian Mbappe

វាជារឿងដ៏គួរឱ្យសោកស្តាយមួយផងដែរ បន្ទាប់ពីក្រុមជម្រើសជាតិ ព័រទុយកាល់ ដែលត្រូវបានគេចាត់ទុកថាជាក្រុមខ្លាំងមួយ បានធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup Qatar ២០២២ នេះ ក្រោយបរាជ័យក្រោមថ្វីជើងក្រុម ម៉ារ៉ុក ក្នុងលទ្ធផល ១ ទល់នឹង ០។

Cristiano Ronaldo
Cristiano Ronaldo

យ៉ាងណាមិញ ក្រោយការបរាជ័យនេះ Ronaldo បានបង្ហោះសារដោយភាពសោកសៅជាខ្លាំងនៅលើបណ្តាញសង្គម ហើយភ្លាមនោះ Mbappe បានចូលទៅ Comment នៅលើការផុសក្នុង IG របស់ CR7 ដោយរូបគេបានដាក់រូប "ម្កុដ សំពះ និងរូបពពែ" ដែលតំណាងឱ្យពាក្យ GOAT មានន័យថាកីឡាករល្អបំផុតគ្រប់ពេលវេលា៕

Mbappe comment នៅលើ IG របស់ Ronaldo
Mbappe comment នៅលើ IG របស់ Ronaldo

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...