លេងមែនទែន! Man UTD ត្រៀមលុយ ១០០លាន សម្រាប់ទិញកីឡាករឆ្នើមអង់គ្លេសរូបនេះ - TrueID

លេងមែនទែន! Man UTD ត្រៀមលុយ ១០០លាន សម្រាប់ទិញកីឡាករឆ្នើមអង់គ្លេសរូបនេះ

November 3, 2022

អង់គ្លេស៖ ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា នឹងត្រៀមសំណើទឹកប្រាក់ចំនួន ១០០លានផោន (ឬប្រមាណ ១១៣លានដុល្លារ) ដើម្បីនាំយកកីឡាករ Jude Bellingham មករួមក្រុមនារដូវកាលក្រោយ។

  កីឡាករ Jude Bellingham
  កីឡាករ Jude Bellingham

ជាការពិតណាស់ Bellingham ដែលលេងតួនាទីជាខ្សែបម្រើ កំពុងតែត្រូវបានគេចាត់ទុកជាកីឡាករវ័យក្មេងល្អជាងគេម្នាក់នៅលើលោកនាពេលបច្ចុប្បន្ននេះ ខណៈ ក្លិបធំៗជាច្រើននៅអឹរ៉ុបដូចជា Manchester City, Man UTD, Liverpool និង Real Madrid កំពុងចង់បានរូបគេពី Borussia Dortmund

បើយោងទៅតាមការចុះផ្សាយរបស់ The Mirror បានលើកឡើងថា អ្នកចាត់ការទូទៅ Man UTD លោក Erik ten Hag ពេញចិត្តសមត្ថភាពរបស់ Bellingham ខ្លាំង ប៉ុន្តែ ក្លិបត្រូវធ្វើយ៉ាងណាស្វែងរកចំណាត់ថ្នាក់ Top 4 ឲ្យបានដើម្បីជាថ្នូរនាំយករូបគេមករួមក្រុមនារដូវកាលក្រោយ៕

  កីឡាករ Jude Bellingham
  កីឡាករ Jude Bellingham

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...