បរទេស៖ ក្រោយទិញបានខ្សែការពារកណ្តាលវ័យ២២ឆ្នាំ Ibrahima Konate កាលពីពេលថ្មីៗនេះ ក្លិបហង្សក្រហម Liverpool កំពុងតែមានគម្រោងទិញយកខ្សែបម្រើម្នាក់ និងខ្សែប្រយុទ្ធម្នាក់ទៀតមករួមក្រុមនៅទីផ្សារដោះដូរ រដូវក្ដៅនេះ។
ក្នុងនោះដែរបើតាមគេហទំព័រ ESPN បានឲ្យដឹងថាក្លិបលោក Jurgen Klopp មួយនេះមានទុនតែ៥០លានផោនប៉ុណ្ណោះក្នុងការទិញយកកីឡាករមករួមក្រុមនៅរដូវក្ដៅនេះ។ ហើយកីឡាករថ្លៃៗដូចជា Jadon Sancho, Erling Haaland និង Kylian Mbappe ក៏គ្មានវត្តមានក្នុងបញ្ជីគោលដៅរបស់ក្លិបមួយនេះដែរ៕
ប្រភព៖ sportsmole