អង់គ្លេស៖ ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ចង់ទិញយកខ្សែការពារ Lucas Digne ពីក្លិបស្ករគ្រាប់ Everton ។
ភាគីលោក Thomas Tuchel កំពុងត្រូវការខ្សែការពារមកពង្រឹងបន្ថែមបន្ទាប់ពីការចាកចេញរបស់ Kurt Zouma ខណៈដែលអនាគតខ្សែការពារ Antonio Rudiger, Cesar Azpilicueta និង Andreas Christensen នៅស្រពេចស្រពិលចំណែក Ben Chilwell នឹងអវត្តមានរហូតដល់ចប់រដូវកាលដោយសាររបួស។
ដូច្នេះ Chelsea ត្រូវស្វែងរកទិញខ្សែការពារជាចាំបាច់ នៅខែមករានេះហើយសារព័ត៌មាន The Sun បានចុះផ្សាយថា Lucas Digne គឺជាមុខសញ្ញារបស់ក្លិប។
Digne បានស្នាក់នៅក្លិប Everton តាំងពីឆ្នាំ២០១៨ ដោយបង្ហាញខ្លួនចំនួនលើសពី១០០ប្រកួត៕
ប្រភព៖ metro