មិនគួរឲ្យជឿ! កីឡាករល្បីៗ Barcelona ៥រូបនេះ ប៊ិះតែនឹងផ្លាស់មកកាន់ Real Madrid ទៅហើយ - TrueID

មិនគួរឲ្យជឿ! កីឡាករល្បីៗ Barcelona ៥រូបនេះ ប៊ិះតែនឹងផ្លាស់មកកាន់ Real Madrid ទៅហើយ

April 2, 2021

បរទេស៖​ នៅក្នុងពិភពបាល់ទាត់យើងនេះតែងតែមានការប្រកួតប្រជែង និង មានគូសត្រូវក្នុងបាល់ទាត់ជាក់ស្តែងដូចជា Barcelona និង Real Madrid ជាដើម។ ក្លិបទាំងពីរនេះ ជា ក្រុមដែលជោគជ័យបំផុតប្រចាំប្រទេសអេស្ប៉ាញ និង តំបន់អឺរ៉ុប។

នៅក្នុងក្លិបកំពូលទាំងពីរនេះសម្បូរទៅដោយកីឡាករដែលពោពេញទៅដោយសមត្ថភាព និង ទេពកោសល្យ ផងដែរ។ បើយើងក្រឡេកទៅមើលរឿងដែលគួរឲ្យចាប់អារម្មណ៍មួយ គឺ ការដោះដូរកីឡាកររវាងក្លិបទាំងពីរ ពោល កីឡាកររបស់ Barcelona មួយចំនួនប៊ិះតែនឹងចូលរួមជាមួយ Real Madrid ទៅហើយដែរមានដូចជា៖

1. Lionel Messi

អតីតភ្នាក់ងាររបស់ Messi លោក Horacio Gaggioli បានទម្លាយឲ្យដឹងថា Messi ស្ទើរតែចូលរួមជាមួយ Real Madrid ប្រសិនបើពេលនោះលោកកំពុងរស់នៅទីក្រុងម៉ាឌ្រីដ ប៉ុន្តែ ដោយសារស្ថានភាពជីវិតតម្រូវឲ្យលោករស់នៅក្នុងទីក្រុង Barcelona សិន។

Lionel Messi
Lionel Messi

2. Neymar

គ្មានអ្វីត្រូវសង្ស័យឡើយ គឺ Real Madrid ចាប់អារម្មណ៍ចង់បាន Neymar តាំងពីរូបគេលេងឲ្យ Santos មកម្លេះ ពោលបានដាក់សំណើរទៅពីរដង និង បរាជ័យទាំងពីរដង ហើយ កីឡាករសញ្ជាតិប្រេសុីលខាងលើបានសម្រេចចិត្តផ្លាស់មកកាន់ Barcelona។

Neymar
Neymar

3. Ronaldinho

បរាជ័យក្នុងការទិញយក Ronaldinho អាចជាវិប្បិសារីដ៏ធំបំផុតរបស់ Real Madrid បន្ទាប់ពីរូបគេបានរួមចំណែកជួយ Barcelona បានច្រើនមែនទែនក្នុងការឈ្នះពានរង្វាន់។ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករ គឺ Real Madrid មានឱកាសដើម្បីនាំយក Ronaldinho មកកាន់កីឡដ្ឋាន Santiago Bernabeu ទៅហើយប៉ុន្តែប្រធានក្លិបលោក Florentino Perez បានសម្រេចចិត្តចុះហត្ថលេខាយក David Beckham ទៅវិញ។

Ronaldinho
Ronaldinho

4. Ivan Rakitic

Rakitic គឺ ជាកីឡាករដ៏គួរឲ្យចាប់អារម្មណ៍ និង មានក្លិបជាច្រើនចង់បានបន្ទាប់ពីរូបគេឈ្នះពានរង្វាន់ Europa League ជាមួយ Sevilla នៅក្នុងឆ្នាំ២០១៤ ហើយ ក្នុងនោះក៏មាន Real Madrid ផងដែរ។ យ៉ាងណាក្តីដោយសារមានការប្រជែងជាមួយ Barcelona ចុងក្រោយ កីឡាករសញ្ជាតិក្រូអ៊ាតខាងលើក៏សម្រេចចិត្តផ្លាស់មកកាន់កីឡដ្ឋាន Camp Nou។

Ivan Rakitic
Ivan Rakitic

5. Cesc Fabregas

Fabregas បានទម្លាយឲ្យដឹងថាអតីតប្រធានក្លិប Real Madrid លោក Ramón Calderón ចង់បានរូបគេខ្លាំង ប៉ុន្តែរូបគេមិនបានឆ្លើយបដិសេធថាអត់តែម្តងទេ គ្រាន់តែនិយាយថាមិនទាន់ទេពេលនេះ៕

Cesc Fabregas
Cesc Fabregas

ប្រភព៖​ sportskeeda

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...