ចាំមើលៗ! តារាឆ្នើមរបស់ក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះថាបើលើកពាន Euro បានមែន គេនឹងកោរសក់ចេញ - TrueID

ចាំមើលៗ! តារាឆ្នើមរបស់ក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះថាបើលើកពាន Euro បានមែន គេនឹងកោរសក់ចេញ

July 5, 2021

អេស្ប៉ាញ៖ ខ្សែបម្រើ Pedri Gonzalez នៃក្លិបអ្នកមានបុណ្យ Barcelona បានសន្យាជាមួយអ្នកគាំទ្រទាំងអស់ថាបើសិនក្រុមគោជល់អេស្ប៉ាញ អាចលើកពាន Euro 2020 នេះបាន រូបគេនឹងកោរសក់ចេញទាំងអស់។

ខ្សែបម្រើ Pedri Gonzalez
ខ្សែបម្រើ Pedri Gonzalez

Pedri បានក្លាយជាកីឡាករវ័យក្មេងដែលលេងបានយ៉ាងលេចធ្លោក្នុងក្រុមរបស់លោកគ្រូ Luis Enrique ទាំងដែលទើបតែបង្ហាញខ្លួនឲ្យជម្រើសជាតិនៅឆ្នាំនេះ ដោយបានចូលលេងយ៉ាងទៀងទាត់ទៀតផង។

ខ្សែបម្រើ Pedri Gonzalez
ខ្សែបម្រើ Pedri Gonzalez

ដោយសារមើលឃើញសមត្ថភាពរបស់គេ Pedri ក៏ត្រូវបានកោះហៅឲ្យបន្តទៅលេងនៅព្រឹត្តិការណ៍អូឡាំពិកនៅឯទីក្រុង តូក្យូ ប្រទេសជប៉ុន បន្ទាប់ពីចប់ Euro 2020 នេះផងដែរ ដោយកីឡាករវ័យ ១៨ឆ្នាំរូនបនេះបានបង្ហើបឲ្យដឹងថា គេមានការហត់នឿយខ្លះដែរដែលត្រូវលេងជាប់គ្នាបែបនេះប៉ុន្តែគេសន្យាថានឹងកោរសក់ខ្លួនឯងចេញបើសិន អេស្ប៉ាញ ឈ្នះពាន Euro មែន។

ខ្សែបម្រើ Pedri Gonzalez
ខ្សែបម្រើ Pedri Gonzalez

ដោយឡែក ខ្សែបម្រើ Phil Foden នៃក្រុមតោកំណាចអង់គ្លេសឯណោះវិញក៏ធ្លាប់បានភ្នាល់ជាមួយមិត្តរួមក្រុមដែរថាបើសិន អង់គ្លេស លើកពាន Euro បានមែននោះពួកគេត្រូវលាបសក់ពណ៌សដូចគេដែរ៕

ក្រុមជម្រើសជាតិ អង់គ្លេស 
ក្រុមជម្រើសជាតិ អង់គ្លេស 

ប្រភព៖​ football-espana

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...