អេស្ប៉ាញ៖ អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា ខ្សែការពារ Hector Bellerin កំពុងត្រូវក្លិប Real Betis ចាប់អារម្មណ៍ចង់ចុះកុងត្រាយក។
Bellerin ដែលបច្ចុប្បន្នលេងឲ្យ Barcelona ធ្លាប់ចូលរួមជាមួយ Real Betis ក្នុងលក្ខខណ្ឌខ្ចីជើងកាលលេងនៅ Arsenal នារដូវកាលមុន។
យ៉ាងណាមិញ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះពុំសូវបានចូលលេងក្រោមការដឹកនាំរបស់លោក Xavi Hernandez នោះទេ ដោយជាប់ជម្រើសដំបូងតែ៥ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ ដោយលោក Xavi ចូលចិត្តដាក់ Sergio Roberto និង Jules Kounde ជំនួសកន្លែងគេ។
Fabrizio Romano បានចុះផ្សាយថា៖
ប្រភព៖ sportskeeda