ដឹកនាំមិនបានប៉ុន្មានផង តារាជួរមុខ Man UTD រូបនេះអស់ទំនុកចិត្តលើលោក Rangnick ហើយ - TrueID

ដឹកនាំមិនបានប៉ុន្មានផង តារាជួរមុខ Man UTD រូបនេះអស់ទំនុកចិត្តលើលោក Rangnick ហើយ

December 30, 2021

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍គឺខ្សែប្រយុទ្ធ Cristiano Ronaldo អស់ទំនុកចិត្តលើយុទ្ធសាស្ត្ររបស់លោក Ralf Rangnick ហើយបន្ទាប់ពីប្រកួតស្មើ Newcastle ១ ទល់នឹង១ កាលពីថ្ងៃទី២៨ខែធ្នូកន្លងទៅ។

លោក Ralf Rangnick និង ខ្សែប្រយុទ្ធ Cristiano Ronaldo
លោក Ralf Rangnick និង ខ្សែប្រយុទ្ធ Cristiano Ronaldo

Rangnick ត្រូវថ្នាក់លើរបស់ Man UTD តែងតាំងឲ្យធ្វើជាគ្រូបង្វឹកបណ្ដោះអាសន្នរហូតដល់ចប់រដូវកាលព្រមជាមួយការងារជាអ្នកប្រឹក្សាយោបល់ចំនួន២ឆ្នាំថែមទៀតហើយ គេឃើញថា លោកបានធ្វើឲ្យមានការផ្លាស់ប្ដូរខ្លះដូចជាមិនសូវធ្វើឲ្យក្រុមនេះរបូតគ្រាប់បាល់ច្រើន។

លោក Ralf Rangnick
លោក Ralf Rangnick

យ៉ាងណាមិញ សារព័ត៌មាន Mundo Deportivo បានបង្ហើបថា Ronaldo មិនពេញចិត្តនឹងទម្រង់លេងរបស់ Rangnick នោះឡើយបន្ទាប់ពីគេឃើញថាកីឡាករសញ្ជាតិព័រទុយកាល់រូបនេះបានលើកដៃឡើងលើបង្ហាញកាយវិការមិនសប្បាយចិត្តនិងបានដើរចេញពីទីលានមុនមិត្តរួមក្រុមទៅទៀត។

  ខ្សែប្រយុទ្ធ Cristiano Ronaldo និង លោក Ralf Rangnick
  ខ្សែប្រយុទ្ធ Cristiano Ronaldo និង លោក Ralf Rangnick

គួរបញ្ជាក់ផងដែរថា តាំងពីផ្ទេរមក Manchester United ជាលើកទី២គឺ Cristiano Ronaldo រកបាន១៣គ្រាប់ក្នុងការបង្ហាញខ្លួន១៦ប្រកួត ខណៈដែល Manchester United ស្ថិតនៅលេខរៀងទី៧ក្នុងតារាង Premier League ៕

  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

ប្រភព៖​ mirror

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...