បរទេស៖ ភ្នាក់ងាររបស់ខ្សែប្រយុទ្ធវ័យក្មេង Erling Haaland លោក Mino Raiola បានបង្ហើបប្រាប់ថា លោកបានធ្វើកិច្ចព្រមព្រៀង ជាមួយក្លិប Barcelona អំពីការផ្ទេរគេទៅរួមក្រុមរួចហើយ។
ជាការពិតណាស់ Haaland ទំនងជាមិនបន្តស្នាក់នៅជាមួយក្លិប Borussia Dortmund ទៀតទេ នៅរដូវក្តៅខាងមុខនេះ។ លើសពីនេះទៅទៀត មានក្លិបយក្សជាច្រើននៅក្នុងទ្វីបអឺរ៉ុបកំពុងតាមប្រមាញ់រូបគេ រួមមានក្លិប Barcelona, Real Madrid, Manchester United, Manchester City, និង Chelsea ជាដើម។ គួរបញ្ចាក់ផងដែរថា តម្លៃផ្តាច់កុងត្រារបស់គេ គឺ ៦៤លានអឺរ៉ូ (ឬប្រមាណ ៧២លានដុល្លា)។
បើយោងទៅតាមសារកាសែត Deportes Cuatro បានចុះផ្សាយថា Haaland បានយល់ព្រមចូលរួមជាមួយក្លិប Barca ហើយ ក៏ប៉ុន្តែ លោក Raiola ក៏បានមានចុះកិច្ចព្រមព្រៀងមួយដែរ ជាមួយ Barca ហើយកិច្ចព្រមព្រៀងនោះគឺ ទាល់តែ Barca ប្រាកដថា មានលទ្ធភាពគ្រប់គ្រាន់ ១០០% ដើម្បីទិញផ្តាច់កុងត្រា របស់ Haaland បានសិន ទើបលោកឲ្យ Haaland ចុះកុងត្រាជាមួយ Barca ជាផ្លូវការ៕
ប្រភព៖ sportbible