អឺរ៉ុប៖ យោងតាមអ្នកកាសែត Fabrizio Romano បានចុះផ្សាយថា ក្លិប Manchester City បានបញ្ជូនអ្នកតំណាងទៅឃ្លាំមើលខ្សែបម្រើ Serge Gnabry នៃក្លិប Bayern Munich ជាច្រើនដងដើម្បីប្រាកដចិត្តថាគេអាចលេងក្នុងប្រព័ន្ធដឹកនាំរបស់លោក Pep Guardiola បាន។
ថ្មីៗនេះ លេចឮព័ត៌មានថា Gnabry អាចនឹងជាកីឡាករម្នាក់ទៀតដែលចែកផ្លូវជាមួយ Bayern Munich ព្រមជាមួយ Robert Lewandowski ព្រោះកុងត្រារបស់គេនៅសល់តែ១ឆ្នាំទៀតប៉ុណ្ណោះ។
Bayern Munich ឯណេះវិញបានស្នើកុងត្រាថ្មីទៅឲ្យ Gnabry រួចហើយប៉ុន្តែមិនទាន់ទទួលបានចម្លើយណាមួយទេ។
អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា៖
ប្រភព៖ sportskeeda