សាច់បាល់លេងស្អាតណាស់! គ្រាប់ទី ៥ Gavi ស៊ុតគោះស៊ិកអ៊េមហួស ខណៈអេស្ប៉ាញ លត់ កូស្តារីកាយ៉ាងចាស់ដៃ ៧-០(មានវីដេអូ) - TrueID

សាច់បាល់លេងស្អាតណាស់! គ្រាប់ទី ៥ Gavi ស៊ុតគោះស៊ិកអ៊េមហួស ខណៈអេស្ប៉ាញ លត់ កូស្តារីកាយ៉ាងចាស់ដៃ ៧-០(មានវីដេអូ)

November 24, 2022

បរទេស៖ នាយប់ថ្ងៃ ពុធ ទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញក្រុមជម្រើសជាតិ អេស្ប៉ាញ បានជួបតទល់គ្នាជាមួយក្រុមជម្រើសជាតិ កូស្តារីកា នៃការប្រកួតបើកឆាកពូល E នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Qatar ២០២២។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ ក្រុមរហស្សនាមគោជល់ អេស្ប៉ាញ ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេទទួលជ័យជម្នះទៅលើក្រុម កូស្តារីកា ដែលធ្វើដំណើរមកពីទ្វីបអាមេរិកកណ្តាលក្នុងលទ្ធផល ៧-១។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ ៧ គ្រាប់របស់ក្រុមម្ចាស់ជើងឯក World Cup ២០១០ គឺរកបានដោយ Dani Olmo នៅនាទីទី ១១, Marco Asensio នៅនាទីទី ២១, Ferran Torres រកបាន ២ គ្រាប់នៅនាទីទី ៣១ (P)និង ៥៤, Gavi នៅនាទីទី ៧៤, Carlos Soler នៅនាទីទី ៩០ និងគ្រាប់ចុងក្រោយរកបានដោយ Alvaro Morata នៅនាទីទី ៩០+២។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា អេស្ប៉ាញ បច្ចុប្បន្នកំពុងឈរនៅកំពូលតារាងនៃពូល E ក្រោយឆ្លងកាត់ប្រកួតដំបូង ពួកគេឈ្នះ ១ មាន ៣ ពិន្ទុពេញ និងចំណេញគ្រាប់បាល់ ៧ គ្រាប់, ចំណែក កូស្តារីកា វិញ ពួកគេកំពុងឈរនៅបាតតារាង ដោយមានគ្រាប់បាល់ជំពាក់ចំនួន ៧ គ្រាប់៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
វីដេអូ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...