អង់គ្លេស៖ អ្នកកាសែត Fabrizio Romano បានបង្ហើបឲ្យដឹងថា ភ្នាក់ងាររបស់ ខ្សែប្រយុទ្ធ Gabriel Jesus កំពុងពិភាក្សាក្នុងការផ្ទេរទៅក្លិបកាំភ្លើងធំ Arsenal ខណៈដែលក្លិបចំនួន៦ផ្សេងទៀតក៏ចង់បានកីឡាករសញ្ជាតិប្រេស៊ីល រូបនេះដែរ។
ការមកដល់របស់ Erling Haaland បានធ្វើឲ្យ Jesus គិតថាខ្លួននឹងពុំមាននាទីបានចូលលេងច្រើនដូចមុនទេ ហើយបន្ទាប់ពីបានចរចាជាមួយ Arsenal រួចមក Jesus គិតថាផែនការរបស់ភាគីលោក Mikel Arteta ពិតជាគួរឲ្យទុកចិត្តបាន។
យ៉ាងណាមិញ ការចរចាមិនទាន់មានផ្លែផ្កានោះឡើយដោយភាគីទាំងពីរ ពុំទាន់ឈានដល់ការព្រមព្រៀងណាមួយនោះទេ។
Jesus ផ្ទេរពី Palmeiras មកកាន់ទឹកដី Etihad កាលឆ្នាំ២០១៧ ដោយគេរកបាន៩៥គ្រាប់ឲ្យក្លិបស្របពេលកុងត្រារបស់គេនឹងអស់សុពុលភាពនៅរដូវក្ដៅឆ្នាំក្រោយនេះហើយ៕
ប្រភព៖ si