បរទេស៖ ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាបានផ្តល់សំណើដល់កីឡាករ Raphael Varane ជាមួយនឹងកិច្ចសន្យារយៈពេល ៥ ឆ្នាំ ខណៈដែលក្រុមបិសាចក្រហមព្យាយាមនាំយកខ្សែការពារឆ្នើមក្រុម Real Madrid មកកាន់ទឹកដី Old Trafford នារដូវក្តៅនេះ។
កីឡាករវ័យ ២៨ ឆ្នាំរូបនេះដែលបច្ចុប្បន្នកំពុងមានបេសកកម្មជាមួយក្រុមជម្រើសជាតិបារាំងក្នុងការប្រកួត Euro ឆ្នាំ ២០១២ នៅសល់តែ ១ ឆ្នាំទៀតប៉ុណ្ណោះដែលត្រូវបន្តកុងត្រាជាមួយក្រុមយក្សស Real Madrid ។
ក្លិប Manchester United នៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកីឡាករជម្រើសជាតិបារាំងរូបនេះ ខណៈដែល Chelsea, Manchester City និង Liverpool សុទ្ធតែត្រូវបានគេជឿជាក់ថាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើកីឡាកររូបនេះដូចគ្នា។
យោងតាមសារព័ត៌មាន ABC បានអោយដឹងថាក្លឹបម្ចាស់ជើងឯកអង់គ្លេស ២០ សម័យមួយនេះ បានផ្តល់ជូន Varane នូវកិច្ចសន្យា ៥ ឆ្នាំដែលមានប្រាក់កំរៃទោះបីជាក្លឹបមិនទាន់បានព្រមព្រៀងជាមួយ Real Madrid លើថ្លៃផ្ទេរក៏ដោយ។
ថ្មីៗនេះ Varane ផ្ទាល់ក៏បានលើកឡើងដែលថា ខ្លួនកំពុងតែផ្តោតអារម្មណ៍ខ្លាំងទៅលើការប្រកួតបាល់ទាត់ Euro ហើយខ្លួននៅមិនទាន់បានគិតគូរឡើយពីការផ្លាស់ទ្រនំរបស់ខ្លួននោះ៕