លោក Solskjaer ចង់ទិញយកកីឡាករ Man UTD ពីររូបនេះបើសិនលោកមកដឹកនាំ Everton - TrueID

លោក Solskjaer ចង់ទិញយកកីឡាករ Man UTD ពីររូបនេះបើសិនលោកមកដឹកនាំ Everton

January 27, 2023

អង់គ្លេស៖ លោក Ole Gunnar Solskjaer ចង់ឲ្យក្លិប Everton ទិញយក ខ្សែបម្រើ Scott McTominay និង Harry Maguire មករួមក្រុមបើសិនជាលោកក្លាយជាគ្រូបង្វឹកពិតមែន។​

ខ្សែការពារ Harry Maguire និង Scott McTominay
ខ្សែការពារ Harry Maguire និង Scott McTominay

Everton បានបណ្ដេញលោក Frank Lampard ចេញពីតំណែងកាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយលោកដឹកនាំឲ្យក្រុមឈរនៅលេខរៀងទី១៩នាតំបន់ដែលត្រូវកាត់ចោល ខណៈដែលចាញ់ការប្រកួតក្នុងលីគដល់ទៅ១១ប្រកួត។​

លោក Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer

Solskjaer វិញលេចឮពាក្យចចាមអារ៉ាមថាកំពុងត្រូវ Everton ចាប់អារម្មណ៍ចង់យកមកដឹកនាំក្រោយឃើញលោកធ្លាប់ដឹកនាំ Manchester United ។​

លោក Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer

Solskjaer បានលាលែងពីតំណែងជាគ្រូបង្វឹកបិសាចក្រហមកាលពីឆ្នាំ២០២១កន្លងទៅហើយមកទល់ពេលនេះលោកមិនទាន់ទៅដឹកនាំក្លិបណានោះទេ។

ខ្សែការពារ Harry Maguire និង លោក Ole Gunnar Solskjaer
ខ្សែការពារ Harry Maguire និង លោក Ole Gunnar Solskjaer

​ខណៈនោះដែរ Maguire និង McTominay សុទ្ធតែជាកីឡាករដែលលោក Erik Ten Hag គ្រូបង្វឹកបច្ចុប្បន្នរបស់បិសាចក្រហម មិនសូវដាក់ឲ្យជាប់ជម្រើស១១នាក់ដំបូង ទើបលោក Solskjaer ចង់បញ្ចុះបញ្ចូលឲ្យពួកគេផ្លាស់មកចូលរួមជាមួយលោក ៕

ខ្សែការពារ Harry Maguire និង Scott McTominay
ខ្សែការពារ Harry Maguire និង Scott McTominay

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...