បរទេស៖ ខ្សែប្រយុទ្ធរបស់ Liverpool កីឡាករMohamed Salah បាននិយាយថា គាត់ និងមិត្តរួមក្រុមកាន់តែមានទឹកចិត្តក្នុងការចង់បំបាក់Real Madrid នៅវគ្គផ្តាច់ព្រ័ត្រពាន ChampionsLeague បន្ទាប់ពីនឹកឃើញដល់អតីតកាលដែលធ្លាប់ចាញ់ពួកគេនៅវគ្គផ្តាច់ព្រ័ត្រពានUCL ដូចគ្នាក្នុងឆ្នាំ ២០១៨ និងថ្មីៗនេះក្រុមហង្សក្រហមទើបតែបាត់បង់ពានPremier League មួយទៀត។
រម្លឹករឿងរ៉ាវកាលពីឆ្នាំ ២០១៨ពេលនោះគឺជាពេលវេលាដ៏ជូចត់បំផុតរបស់ Liverpool ដែលចាញ់ R.Madrid ទាំងមិនអស់ចិត្តនៅក្នុងវគ្គផ្តាច់ព្រ័ត្រពាន UCL បន្ទាប់ពី Salah មានបញ្ហារបួសនៅវគ្គទី១ក្រោមថ្វីដី Sergio Ramos និងភ្លាត់ស្នៀតរបូតគ្រាប់បាល់ដោយសារតែអ្នកចាំទីមានការធ្វេសប្រហែសជាដើម។
ដោយឡែកនៅក្នុងរដូវកាលនេះពួកគេបានជួបរឿងសោកសៅម្តងទៀត ក្រោយត្រូវបាត់បង់ពាន Premier League ក្រោមថ្វីជើងក្រុម Man City ដោយមានពិន្ទុលើសខ្វះគ្នាត្រឹមតែ១ពិន្ទុប៉ុណ្ណោះ, យ៉ាងណាមិញ សម្រាប់ហេតុផល២នេះហើយដែលធ្វើឱ្យខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបទទូចថា រូបគេ និងមិត្តរួមក្រុមកាន់តែមានទឹកចិត្តពុះកញ្ជ្រោលដើម្បីសងសឹក R.Madridនៅថ្ងៃទី២៩ ខាងមុខនេះឱ្យបាន។
មុនជួប R.Madrid នៅវគ្គផ្តាច់ព្រ័ត្រពាន UCL, Salah បាននិយាយយ៉ាងដូច្នេះថា៖
ប្រភព៖ Marca