បរទេស៖ គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីលោក Roberto Mancini បានសរសើរកីឡាករបស់ខ្លួន ថាធ្វើបានល្អ ក្រោយទទួលជ័យជម្នះលើក្រុម តួរគី ៣-០ កាលពីយប់មិញ។ លោក Mancini បានផ្តល់បទសម្ភាសន៍ក្រោយការប្រកួតទល់នឹង តួរគីថា៖ “វាមិនមែនជារឿងងាយស្រួលទេ ព្រោះវាជាការប្រកួតដំបូងដែលមានអ្នកគាំទ្រអាចចូលទស្សនាច្រើន ប៉ុន្តែយើងនៅតែអាចរក្សាសម្ពាធបាន ហើយយើ៊ងបានគ្រប់គ្រងវាបានល្អ និងបង្ហាញនៅការប្រកួតដ៏អស្ចារ្យមួយ។”
គ្រាប់បាល់ទាំង៣ ដែលក្រុមជម្រើសជាតិអ៊ីតាលី រកបានដោយខ្សែប្រយុទ្ធ Ciro Immobile ខ្សែបម្រើស្លាប Lorenzo Insigne និងការស៊ុតចូលទីខ្លួនឯងរបស់ខ្សែការពារក្រុមតួរគីកីឡាករ Demiral របស់ក្រុម Juventus។ ជ័យជម្នះនេះបានធ្វើអោយក្រុមជម្រើសជាតិអ៊ីតាលី ទទួលបាន ៣ពិន្ទុឈរលេខ១ បណ្តោះអាសន្ន រងចាំក្រុមវែល និងស្វីសប៉ះគ្នានៅយប់នេះវេលាម៉ោង១១យប់៕
ប្រភព៖ Independent