គ្មានបញ្ហា! ទើបតែជាពីរបួសតែកីឡាករ Chelsea រូបនេះនៅតែលេងបានល្អ - TrueID

គ្មានបញ្ហា! ទើបតែជាពីរបួសតែកីឡាករ Chelsea រូបនេះនៅតែលេងបានល្អ

October 17, 2022

អង់គ្លេស៖ កីឡាករខ្សែបម្រើប្រយុទ្ធក្រុមតោខៀវ Chelsea Mason Mount ពិតជាធ្វើបានយ៉ាងល្អនៅក្នុងជំនួប Aston Villa ទល់នឹង Chelsea ដោយរូបគេរកបានទាំង២គ្រាប់ ខណៈ Chelsea ឈ្នះ Aston Villa ២ទល់នឹង០។

គួរឱ្យដឹងផងដែរ Mount មានបញ្ហារបួសនៅក្នុងការប្រកួត Champion League នៅពេល Chelsea ប៉ះ AC Milan ធ្វើឱ្យលោក Graham Potter ដែលជាអ្នកចាត់ការក្រុមសម្រាច់ដករូបគេចេញនៅចុងតង់ទី១ ដោយសាតែបញ្ហារបួសភ្លៅ។ យ៉ាងណាក្តី លោក Potter នៅតែមានទំនុកចិត្តទៅលើកីឡាកររូបនេះទើបសម្រចដាក់រូបគេលេងនៅក្នុងការប្រកួតកាលពីយប់មិញនេះនៅក្នុងក្របខណ្ឌ Premier League។ ហើយការសម្រេចចិត្តរបស់លោក Potter ពិតជាធ្វើឱ្យលោកមិនស្តាយក្រោយនោះទេ ពីព្រោះ Mount បានក្លាយជា Man of the Match ដោយរកបាន២គ្រាប់ ក្នុងនោះមាន Free kick មួយគ្រាប់ទៀត។


ជាការពិតណាស់ Mount ធ្លាក់ជើងក្រោមការដឹកនាំលោក Thomas Tuchel ប៉ុន្តែរូបគេជាកីឡាករសំខាន់មួយរូបនៅពេលលោក Potter មកដល់។

ប្រភព៖​ FotMob

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...