ហ្វេនអាចមានសង្ឃឹម! Ronaldo ចង់វិលត្រឡប់មកកាន់ក្លិបចាស់មួយនេះណាស់ តែ ត្រូវមានលក្ខខណ្ឌ - TrueID

ហ្វេនអាចមានសង្ឃឹម! Ronaldo ចង់វិលត្រឡប់មកកាន់ក្លិបចាស់មួយនេះណាស់ តែ ត្រូវមានលក្ខខណ្ឌ

August 4, 2021

អឺរ៉ុប៖ ខ្សែប្រយុទ្ធ Cristiano Ronaldo មិនលាក់បាំងឡើយចំពោះគោលបំណងក្នុងការចង់ចាកចេញពី Juventus នាពេលអនាគត។

កីឡាករ Cristiano Ronaldo 
កីឡាករ Cristiano Ronaldo 

ជាការពិតណាស់ បើយោងទៅតាមការចុះផ្សាយរបស់កាសែត AS បានឲ្យដឹងថា Ronaldo ពិតជាចង់វិលត្រឡប់ទៅកាន់ Real Madrid វិញណាស់ ប៉ុន្តែ កីឡាករសញ្ជាតិព័រទុយកាល់ដឹងថាស្ថានភាពរបស់ខ្លួន គឺ អាស្រ័យទៅលើ Kylian Mbappe។

កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

របាយការណ៍នោះបានបន្តទៀតថា ប្រធានក្លិប Real Madrid លោក Florentino Perez នឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីនាំកីឡាករសញ្ជាតិបារាំងខាងលើមកកាន់ទឹកដីអេស្ប៉ាញ។ យ៉ាងណាក្តី ប្រសិនបើ PSG បដិសេធក្នុងការលក់ Mbappe មានន័យថា Ronaldo ទំនងជាអាចវិលត្រឡប់មក Real Madrid វិញ៕

កីឡាករ Cristiano Ronaldo 
កីឡាករ Cristiano Ronaldo 

ប្រភព៖​ mirror

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...