ជឿជាក់ណាស់! លោក Wenger ហ៊ានអះអាងថា Vieira នឹងធ្វើបានល្អ ក្រោយលេចឮថាគាត់នឹងមកដឹកនាំក្លិបនៅ PL មួយនេះ - TrueID

ជឿជាក់ណាស់! លោក Wenger ហ៊ានអះអាងថា Vieira នឹងធ្វើបានល្អ ក្រោយលេចឮថាគាត់នឹងមកដឹកនាំក្លិបនៅ PL មួយនេះ

July 1, 2021

អឺរ៉ុប៖ លោក Patrick Vieira បានទទួលការគាំទ្រពីលោកArsene Wenger ថាលោកនឹងអាចទទួលបានភាពជោគជ័យក្នុងការដឹកនាំក្លិប Crystal Palace ខណៈអតីតវីរៈបុរសរបស់ក្រុម Arsenal គឺខិតជិតនឹងមកដឹកនាំក្លិបដែលមានមូលដ្ឋាននៅភាគខាងត្បូងនៃទីក្រុង ឡុងដ៍ ជាផ្លូវការហើយ។

  លោក Arsene Wenger និង Patrick Vieira
  លោក Arsene Wenger និង Patrick Vieira

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា លោក Vieiraនឹងត្រូវតែងតាំងជាគ្រូបង្វឹកថ្មី បន្តពីលោក RoyHodgson, ក្នុងនោះអតីតខ្សែបម្រើការពាររបស់ក្រុម Arsenalរូបនេះគឺធ្លាប់មានបទពិសោធន៍ដឹកនាំក្រុមនៅលីគកំពូលរបស់ អាមេរិក New York Cityនិង ក្រុម Nice នៅ Ligue 1 ផងដែរ។

  លោក Patrick Vieira
  លោក Patrick Vieira

ប៉ុន្តែលោក Vieira ត្រូវបានបណ្តេញចេញពីតំណែងវិញកាលពីខែ ធ្នូ កន្លងទៅ ក្រោយពេលដែលលោកដឹកនាំក្រុម Nice ចាញ់ ៥ ប្រកួតជាប់ៗគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ ដំណឹងដែលថា លោកនឹងត្រឡប់មកដឹកនាំក្លិបនៅPremier League បានធ្វើឱ្យអតីតអ្នកចាត់ការរបស់ក្រុមកាំភ្លើងធំជឿជាក់ថា លោកនឹងអាចជោគជ័យជាមួយបទពិសោធន៍ថ្មីនៅទីនេះ។

  លោក Patrick Vieira
  លោក Patrick Vieira

ថ្លែងប្រាប់គេហទំព័រ beINSports លោក Wenger បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

  លោក Arsene Wenger
  លោក Arsene Wenger

ប្រភព៖​ Metro

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...