ធូរថ្លៃម៉្លេះ! Barca គ្រោងនឹងលក់កីឡាករខ្លួនម្នាក់នេះក្នុងតម្លៃតិចជាង៥លាន - TrueID

ធូរថ្លៃម៉្លេះ! Barca គ្រោងនឹងលក់កីឡាករខ្លួនម្នាក់នេះក្នុងតម្លៃតិចជាង៥លាន

July 27, 2022

អេស្ប៉ាញ៖ ក្លិប Barcelona ត្រូវបានគេរាយការណ៍ថាចង់លក់ខ្សែការពារ Oscar Mingueza ក្នុងតម្លៃ ៥លានដុល្លារ ប៉ុន្តែពេលនេះក្លិបបានបន្ថយតម្លៃផ្ទេរមកត្រឹម តិចជាង ៥លានដុល្លារ ខណៈមានក្លិប៦កំពុងចាប់អារម្មណ៍ចង់បានគេ។

ខ្សែការពារ Oscar Mingueza
ខ្សែការពារ Oscar Mingueza

Mingueza ដែលជាកីឡាករបណ្ដុះចេញពីថ្នាលយុវជនរបស់ Barcelona មិនត្រូវបានរាប់បញ្ចូលក្នុងគម្រោងរបស់លោក Xavi Hernandez នោះឡើយហើយក្លិបព្យាយាមស្វែងរកទីផ្សារសម្រាប់លក់គេចេញ។

ខ្សែការពារ Oscar Mingueza
ខ្សែការពារ Oscar Mingueza

ក្លិបដែលចង់បានគេរួមមាន RC Celta Vigo, Real Valladolid, Getafe CF, Galatasaray, AEK Athens និង TSG Hoffenheim ជាដើម។

ខ្សែការពារ Oscar Mingueza
ខ្សែការពារ Oscar Mingueza

យ៉ាងណាមិញ Oscar Mingueza ចង់បន្តស្នាក់នៅ ក្លិបនៅប្រទេសអេស្ប៉ាញបន្តទៀត។

ខ្សែការពារ Oscar Mingueza
ខ្សែការពារ Oscar Mingueza

គួរបញ្ជាក់ផងដែរថា Oscar Mingueza បានឡើងមកលេងឈុតធំនៅជំនាន់លោក Ronald Koeman ដឹកនាំ ដោយបង្ហាញខ្លួនបាន៣៩ប្រកួតនៅរដូវកាល២០២០/២១។ យ៉ាងណាមិញ ពេល Xavi Hernandez ចូលមកដឹកនាំ នាទីលេងរបស់ Mingueza ត្រូវកាត់បន្ថយគឺបង្ហាញខ្លួនបាន២៧ប្រកួតប៉ុណ្ណោះ៕

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...