អារ៉ាប់ប៊ីសាអូឌីត៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់អារ៉ាប់ប៊ីសាអូឌីត គឺលោក Yasser Al-Misehal បាននិយាយថាលោកមានបំណងប្រាថ្នាចង់ឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo ផ្ទេរមកកាន់ក្លិបបាល់ទាត់នៅក្នុងប្រទេសរបស់លោក។
ថ្មីៗនេះ Ronaldo ពិតជាចង់ចាកចេញពីក្លិបបិសាចក្រហម Manchester United ណាស់ដោយគេចង់លេងពាន Champions League ប៉ុន្តែក្លិបធំៗនៅអឺរ៉ុបជាច្រើនដូចជា Bayern Munich, Chelsea និង Atletico Madrid ជាដើមបដិសេធមិនទិញយកគេឡើយ។
ម្ចាស់ពាន Ballon d'Or ៥សម័យរូបនេះក៏ត្រូវបង្ខំស្នាក់នៅទឹកដី Old Trafford បន្តប៉ុន្តែគេពុំបានជាប់ជម្រើស១១នាក់ដំបូងក្នុងក្រុមដល់ទៅ៥ប្រកួត និងមិនទាន់បានស៊ុតបញ្ចូលទីឡើយ។
ទាក់ទងនឹងដំណឹងរបស់ Cristiano Ronaldo នេះ លោក Yasser Al-Misehal បាននិយាយថា៖
ប្រភព៖ metro