អ៊េមហួស! Mourinho ជិតយកបានអតីតកូនក្រុមសំណព្វចិត្តកាលនៅ Man UTD រូបនេះ មកលេងនៅ Roma ដោយគ្មានតម្លៃខ្លួនហើយ - TrueID

អ៊េមហួស! Mourinho ជិតយកបានអតីតកូនក្រុមសំណព្វចិត្តកាលនៅ Man UTD រូបនេះ មកលេងនៅ Roma ដោយគ្មានតម្លៃខ្លួនហើយ

June 6, 2022

បរទេស៖ យោងតាមអ្នកសារព័ត៌មានដ៏ល្បី លោក Gianluca Di Marzioដែលស្ថិតនៅស្ថាប័ន 90 Min បានឲ្យដឹងថាខ្សែបម្រើការពារកីឡាករ NemanjaMatic កំពុងខិតជិតនឹងបានទៅរួមការងារជាថ្មីម្ដងទៀត​ជាមួយលោកគ្រូ Jose Mourinho នៅក្លិប Roma ហើយ។

ខ្សែបម្រើអន្តរជាតិសញ្ជាតិស៊ែប៊ីរូបនេះ​ បានប្រកាសរួចរាល់ហើយថារូបគេ នឹងចាកចេញ ពីក្លិបបិសាចក្រហម ដោយពុំមានតម្លៃខ្លួន នាដំណាច់ខែមិថុនានេះ ក្រោយផុតកិច្ចសន្យា ។

គួររម្លឹកដែរថា Matic វ័យ៣៣ឆ្នាំ ត្រូវបានលោក Mourinho ទិញផ្ទាល់ដៃពីក្លិប Chelsea កំឡុងពេលលោកដឹកនាំMan UTD នៅក្នុងឆ្នាំ២០១៧។ហើយបើតាមប្រភពដដែលលោក Mourinhoនៅតែជឿជាក់ថា សមត្ថភាពអតីតកូនក្រុមលោកនេះ នៅតែអាចជម្រុញ Roma ឆ្ពោះទៅពាន Serie A។ បន្ថែមពីនេះគ្រូបង្វឹកសញ្ជាតិព័រទុយកាល់ ចង់បាន​ Matic ក៏ព្រោះតែគេមានបទពិសោធន៍ និង ភាពជាដឹកនាំដែលអាចជួយ Roma ឈានទៅរកភាពជោគជ័យ៕

ប្រភព៖​ AF

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...