នរណាគេ? ក្នុងនាមជាវីរៈបុរសប្រេស៊ីល តែ Carlos ថាលោកចូលចិត្តអតីតជម្រើសជាតិ អង់គ្លេស រូបនេះខ្លាំងណាស់ - TrueID

នរណាគេ? ក្នុងនាមជាវីរៈបុរសប្រេស៊ីល តែ Carlos ថាលោកចូលចិត្តអតីតជម្រើសជាតិ អង់គ្លេស រូបនេះខ្លាំងណាស់

January 11, 2022

បរទេស៖ជើងចាស់ RobertoCarlos បានចុចឈ្មោះយក JohnTerry អតីតប្រធានក្រុមរបស់ក្រុមតោកំណាចអង់គ្លេសថាជាកីឡាករដែលលោកចូលចិត្តខ្លាំងបំផុត, ក្នុងនោះលោកបានប្រៀបធៀបវីរៈបុរសក្រុម Chelseaរូបនេះថាមានភាពខុសប្លែកពីកីឡាករដ៏ទៃទៀតផង។

John Terry
John Terry

ជាការពិតណាស់Carlos ក៏ធ្លាប់មានប្រវត្តិលេងតទល់នឹងក្រុមជម្រើសជាតិអង់គ្លេស ផងដែរ ពោលគឺនៅឆ្នាំ ២០០២ ដោយពេលនោះលេងពានរង្វាន់ World Cup វគ្គ ៨ ក្រុមចុងក្រោយ, ខណៈក្រុមសាំបាប្រេស៊ីលបានទទួលជ័យជម្នះក្នុងលទ្ធផល២-១។

Roberto Carlos
Roberto Carlos

យ៉ាងណាមិញCarlos ធ្លាប់បានលេងជាមួយកីឡាករអង់គ្លេស ជាច្រើននាក់នៅ Real Madrid ដូចជា David Beckham, SteveMcManaman, Michael Owen និង Jonathan Woodgate ជាដើម, ប៉ុន្តែលោកមិនបានជ្រើសរើសពួកគេនោះទេផ្ទុយទៅវិញលោកបែជាជ្រើសរើសយកលោក Terry ទៅវិញ។

Roberto Carlos និង David Beckham
Roberto Carlos និង David Beckham

នៅពេលក្រុមការងាររបស់គេហទំព័រSportbible សួរថាតើកីឡាករ អង់គ្លេស រូបណាដែលលោកចូលចិត្តបំផុត? Carlos បានឆ្លើយទៅវិញដោយមិនស្ទាក់ស្ទើរយ៉ាងដូច្នេះថា៖

ប្រភព៖​ Sportbible

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...