ចង់នៅ R.Madrid បន្ដទៀត! Asensio បានបដិសេធសំណើពីក្លិបធំៗ ២នេះ កាលកំលុងទីផ្សារដោះដូរ - TrueID

ចង់នៅ R.Madrid បន្ដទៀត! Asensio បានបដិសេធសំណើពីក្លិបធំៗ ២នេះ កាលកំលុងទីផ្សារដោះដូរ

September 8, 2021

អេស្ប៉ាញ៖ កីឡាករ MarcoAsensio ត្រូវគេរាយការណ៍ថា បានបដិសេធការផ្ដល់ជូនសំណើពីក្រុមធំៗចំនួន២កាលកំលុងទីផ្សារដោះដូរកីឡាកររដូវក្ដៅ ដោយសារចង់រួមរស់ជាមួយ Real Madrid បន្ដទៀត បន្ទាប់ពីអតីតកីឡាករក្រុម Mallorca រូបនេះបានចំណាយពេលច្រើនឆ្នាំ ជាមួយក្រុមអធិរាជស។

Asensio 
Asensio 

យោងតាមសារព័ត៌មាន Marca បានរាយការណ៍ថា ក្រុម Tottenham Hotspur និង ACMilan ទាក់ទង់មកកីឡាករវ័យ២៥ឆ្នាំរូបនេះកាលពីខែមុន ខណៈដែល Spurs ជាក្រុមចង់បានខ្លាំងជាងគេ។

តែទោះជាយ៉ាងណា Asensioបានបដិសេធសំណើទាំងនោះ ពីព្រោះចង់នៅ Real Madrid បន្ដទៀត ហើយក្លាយជាកីឡាករទទួលបានឱកាសលេងជម្រើស ១១នាក់ដំបូងយ៉ាងទៀងទាត់ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកCarlo Ancelotti ៕

Asensio 
Asensio 

ប្រភព៖​ sportsmole

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...