អាស៊ី៖ខ្សែបម្រើប្រយុទ្ធរបស់ថៃកីឡាករChanathip Songkrasin ដែលទើបតែជួយឱ្យក្រុមដំរឹកសឹកលើកពាន AFF Suzuki Cup ថ្មីៗនេះ បានផ្លាស់ចេញពីក្រុម ConsadoleSapporo ទៅចូលរួមជាមួយក្រុមការពារតំណែងជើងឯកJ1 League របស់ជប៉ុនKawasaki Frontale ផ្លូវការហើយ។
គួរបញ្ជាក់ថាការផ្ទេរនេះបានប្រកាសឡើងដោយក្រុម Frontale កាលពីព្រឹកថ្ងៃ អង្គារ កន្លងទៅ, បន្ទាប់ពីពួកគេសម្លឹងឃើញពីសក្តានុពលរបស់កីឡាករមានដើមកំណើតនៅអាស៊ីអាគ្នេយ៍ រូបនេះជាមួយនឹងក្រុម Consadole រយៈពេល ៤ រដូវកាលកន្លងមក។ យ៉ាងណាមិញ Chanathip នឹងទទួលបានកុងត្រារយៈពេល ៣ឆ្នាំក្នុងការស្នាក់នៅទឹកដី Kawasaki Todoroki ពោលគឺដល់ឆ្នាំ ២០២៥។
ប្រភព៖ ESPN.Com