ឲ្យតម្រុយហើយ! ជើងស៊ុតនៅអ៊ីតាលីរូបនេះ នឹងត្រូវបានក្លិបលក់ចេញប្រសិនបើចរចារតម្លៃខ្លួនត្រូវ - TrueID

ឲ្យតម្រុយហើយ! ជើងស៊ុតនៅអ៊ីតាលីរូបនេះ នឹងត្រូវបានក្លិបលក់ចេញប្រសិនបើចរចារតម្លៃខ្លួនត្រូវ

August 4, 2021

អឺរ៉ុប៖ ក្លិប Inter Milan ត្រូវបានគេរាយការណ៍នឹងពិចារណាក្នុងការដាក់លក់កីឡាករ Romelu Lukaku ទៅកាន់ Chelsea ប្រសិនបើពួកគេទទួលបានសំណើទឹកប្រាក់ចំនួន១២០លានអឺរ៉ូ (ឬប្រមាណ១៤២លានដុល្លារ)។

  កីឡាករ Romelu Lukaku
  កីឡាករ Romelu Lukaku

ជាការពិតណាស់ នាពេលថ្មីៗនេះ Inter Milan ទើបតែបានច្រានចោលសំណើរបស់ Chelsea ដែលហ៊ានផ្តល់ប្រាក់ចំនួន១០០លានអឺរ៉ូ បូករួមទាំងផ្តល់ Marcos Alonso ទៅកាន់ទឹកដីអ៊ីតាលី ក្នុងគោលបំណងចង់បាន Lukaku ប៉ុន្តែ Inter Milan ត្រូវបានគេដឹងថា ចង់បានសាច់ប្រាក់សុទ្ធដោយមិនត្រូវការផ្លាស់ប្តូរកីឡាករឡើយ។

  កីឡាករ Romelu Lukaku
  កីឡាករ Romelu Lukaku

យ៉ាងណាក្តី Chelsea នៅតែជឿជាក់ថា ពួកគេនឹងជោគជ័យក្នុងការនាំយក Lukaku មកកាន់កីឡដ្ឋាន Stamford Bridge ជាថ្មី ប៉ុន្តែជាក់ស្តែងយើងបានដឹងហើយថា Inter Milan ត្រូវការប្រាក់ចំនួន១២០លានអឺរ៉ូ សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិកខាងលើ៕

  កីឡាករ Romelu Lukaku
  កីឡាករ Romelu Lukaku

ប្រភព៖​ goal

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...