អ៊ីតាលី៖ខ្សែប្រយុទ្ធ Paulo Dybala នឹងចាកចេញពីក្លិបសេះបង្កង់ Juventus នៅដំណាច់រដូវកាលនេះដោយគ្មានតម្លៃខ្លួនដោយត្រៀមផ្លាស់ទៅចូលរួមជាមួយ Inter Milan។
កុងត្រារបស់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះជាមួយ Juventus នឹងអស់សុពុលភាពត្រឹមចុងខែមិថុនានេះហើយដោយក្លិបនិងភ្នាក់ងាររបស់គេ ពុំបានព្រមព្រៀងគ្នាលើកុងត្រាថ្មីទេ។
យ៉ាងណាមិញ លេចឮថាក្លិបធំៗនៅអេស្ប៉ាញដូចជា Atletico Madrid និង Barcelona ប៉ះចង់បាន Dybala ប៉ុន្តែសារព័ត៌មាន Gazetta dello Sport បានចុះផ្សាយថា Dybala នឹងផ្លាស់ទៅចូលរួមជាមួយ Inter Milan ដែលជាក្លិបគូប្រជែងរបស់ Juventus ទៅវិញ។
Paulo Dybala នឹងចុះកុងត្រា៤ឆ្នាំស្នាក់នៅទឹកដី San Siro ដោយទទួលបានប្រាក់ឈ្នួលចំនួន៦លានអឺរ៉ូ(ស្មើនឹងប្រមាណ ៦.៣០ លានដុល្លារ)ក្នុងមួយឆ្នាំ។
គួរបញ្ជាក់ផងដែរថា Paulo Dybala បានចូលលេងចំនួន ២៨៩ប្រកួតឲ្យ Juventus ដោយស៊ុតបញ្ចូលទី១១៤គ្រាប់ និងបញ្ជូនបាល់ ៤៨គ្រាប់៕
ប្រភព៖ football-espana