បារាំង៖ លោក William Gallas ដែលជាអតីតខ្សែការពាររបស់ Arsenal, Chelsea និង Tottenham Hotspur បាននិយាយថា ខ្សែបម្រើ N’Golo Kante គឺជាកីឡាករល្អផ្ដាច់គេលើពិភពលោក។
ខណៈពេលនេះ Kante កំពុងបំពេញកាតព្វកិច្ចជួយក្រុមជម្រើសជាតិបារាំងប្រកួតពាន Euro 2020 ដោយគូដំបូងត្រូវប្រកួតប៉ះនឹង អាល្លឺម៉ង់ នៅយប់ថ្ងៃពុធនេះឯង។
ក្រុមជម្រើសជាតិបារាំងត្រូវបានគេស្គាល់ថាជាក្រុមដែលមានអាទិភាពក្នុងការឈ្នះពាន Euro នេះឈានមុខគេ ដោយសារមានកីឡាករខ្លាំងៗនិងចេះសាមគ្គីគ្នាដែលមួយក្នុងនោះក៏មាន Kante ដែលទើបនឹងជួយក្លិប Chelsea លើកពាន Champions League ផងដែរ។
លោក Gallas ឯណោះវិញគិតថាវាដល់ពេលហើយដែលអ្នកទាំងអស់គ្នាទទួលស្គាល់សមត្ថភាពរបស់កីឡាករសញ្ជាតិបារាំងរូបនេះដោយរូបលោកបានថ្លែងប្រាប់ 101 Great Goals ថា៖
ប្រភព៖ metro