បរទេស៖ នាព្រឹកថ្ងៃ អាទិត្យនេះ ត្រូវនឹងថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០២១ជាការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ នៃពានរង្វាន់ Copa America រវាងក្រុមជម្រើសជាតិ អាហ្សង់ទីន ទល់នឹងក្រុម អេក្វាឌ័រ។
ជាការពិតណាស់ការប្រកួតរបស់ក្រុមទាំងពីរបានបញ្ចប់ទៅដោយក្រុម អាហ្សង់ទីន លត់ក្រុម អេក្វាឌ័រយ៉ាងចាស់ដៃក្នុងលទ្ធផល ៣ ទល់នឹង ០។ ដូច្នេះសម្រាប់លទ្ធផល បែបនេះបានជួយឱ្យក្រុមពពកស មានកៅអីគ្រប់គ្រាន់ ដើម្បីបន្តដំណើរឡើងទៅជួបក្រុម កូឡុំប៊ី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀត។
ថ្ងៃនេះក្រុម អាហ្សង់ទីនពិតជាធ្វើបានល្អមែនទែន តួយ៉ាងនៅក្នុងការប្រកួតនេះពួកគេបានទម្លុះសំណាញ់ទីដៃគូរប្រកួតរហូតដល់ទៅ៣ គ្រាប់ឯណោះ ហើយម្យ៉ាងទៀត ពួកគេបានបិទមិនឱ្យក្រុម អាក្វាឌ័រ ស៊ុតបញ្ចូលទីបានឡើយ។ក្នុងនោះយើងឃើញថា Lionel Messi នៅតែជាតួអង្គសំខាន់សម្រាប់ក្រុមពពកស ដដែល ជារួមគ្រាប់បាល់ទាំងប៉ុន្មានគឺកើតឡើងពីការបង្កើតឱកាសរបស់ប្រធានក្រុមរូបនេះទាំងអស់។
គួរបញ្ជាក់ថា គ្រាប់ទី ១ របស់អាហ្សង់ទីន គឺរកបានដោយកីឡាករ Rodrigo De Paul នៅនាទីទី ៤០, ចំណែកឯគ្រាប់ទី ២ រកបានដោយកីឡាករ LautaroMartinez នៅនាទីទី ៨៤ និងគ្រាប់ចុងក្រោយគឺរកបានតាមរយៈការស៊ុតបាល់ហ្វ្រីឃីគកាច់មុំយ៉ាងស្អាតពីសំណាក់កីឡាករ Messi៕
សូមទស្សនាវីដេអូខាងក្រោម៖