ឆ្លាតមែន! ប្រធានផ្នែកកីឡាករថ្មីរបស់ Spurs ចំណាយប្រាក់តែបន្តិច តែអាចទទួលបានកីឡាករឆ្នើមដល់ទៅ ២នាក់ - TrueID

ឆ្លាតមែន! ប្រធានផ្នែកកីឡាករថ្មីរបស់ Spurs ចំណាយប្រាក់តែបន្តិច តែអាចទទួលបានកីឡាករឆ្នើមដល់ទៅ ២នាក់

June 15, 2021

អឺរ៉ុប៖ កាលពីចុងសប្តាហ៍ Tottenham Hotspur បានបញ្ជាក់ថា Fabio Paratici ត្រូវបានតែងតាំងជានាយកគ្រប់គ្រងបាល់ទាត់ថ្មីរបស់ពួកគេ ។ បុរសអុីតាលីរូបនេះ បានកំណត់កីឡាកររបស់ក្រុម Inter Milan គឺ Stefan de Vrij និង Marcelo Brozović ជាគោលដៅចុះកិច្ចសន្យសម្រាប់រដូវក្តៅនេះ។

កីឡាករ Stefan de Vrij
កីឡាករ Stefan de Vrij

យោងតាមរបាយការណ៍ពី Inter Live លោក Paratici នឹងមានឆន្ទៈក្នុងការដាក់ប្រាក់តែ ៤៧ លានផោននៅលើតុ ដើម្បីចុះហត្ថលេខាលើកីឡាករអន្តរជាតិទាំងពីរ ដោយទឹកប្រាក់ ២២ លានផោននឹងត្រូវបានផ្តល់ជូនដើម្បីចុះហត្ថលេខាលើកីឡាករអន្តរជាតិហូល្លង់ដែលបានមកដល់ទឹកដី San Siro ក្នុងការផ្ទេរដោយឥតគិតថ្លៃនៅឆ្នាំ ២០១៨ ។ ចំណែក ២៥ លានផោនដែលនៅសល់គឺសម្រាប់ខ្សែបម្រើសញ្ជាតិក្រូអាត៕

កីឡាករ Marcelo Brozović 
កីឡាករ Marcelo Brozović 
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...