បរទេស៖ លោក Roberto Martinez មានប្រសាសន៍ថា Kevin De Bruyne ប្រហែលជាខកខានក្នុងការប្រកួតបើកឆាក Euro ២០២០ របស់បែលហ្ស៊ិក ដែលជួបនឹងរុស្ស៊ីនៅថ្ងៃទី ១២ ខែមិថុនា។ De Bruyne បានរងរបួសក្នុងការប្រជែងជាមួយខ្សែការពារ Chelsea លោក Antonio Rudiger ក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Manchester City កាលពីថ្ងៃសៅរ៍។
យ៉ាងណាមិញ របួសរបស់ខ្សែបម្រើរូបនេះមិនតម្រូវឱ្យមានការវះកាត់ទេ ហើយនៅពេលដែល De Bruyne វិលត្រឡប់មកវិញគ្រូបង្វឹកបានបញ្ជាក់ថាគាត់នឹងត្រូវពាក់ម៉ាសដែលស្រដៀងនឹងរបាំងមុខផងដែរ។លោក Martinez បាននិយាយកាលពីថ្ងៃពុធថា "De Bruyne ទំនងជាមិនអាចចូលលេងក្នុងការប្រកួតដំបូងនោះទេ ដូច្នេះកីឡាករដែលជំនួសគាត់គឺត្រូវបានបង្ហាញថា បានត្រៀមខ្លួនរួចរាល់ហើយ"។
គួរឱ្យដឹងដែរថា បែលហ្ស៊ិកបើកយុទ្ធនាការ Euro ២០២០ របស់ពួកគេប្រឆាំងនឹងរុស្ស៊ីនៅ St Petersburg នៅថ្ងៃសៅរ៍សប្តាហ៍ក្រោយ។ ក្រុមដែលមានចំណាត់ថ្នាក់លេខ ១ គឺត្រូវប្រឈមមុខជាមួយDenmark នៅថ្ងៃទី ១៧ ខែមិថុនា មុនពេលប្រកួតជាមួយ Finland ដែលជាការប្រកួតចុងក្រោយរបស់ពួកគេ នៅថ្ងៃទី ២១ ខែមិថុនា៕