ថ្ងៃចុងក្រោយហើយ! Barca ឆ្លៀតដាក់សំណើទឹកប្រាក់៧៥លាន យកជម្រើសជាតិអេស្ប៉ាញម្នាក់ - TrueID

ថ្ងៃចុងក្រោយហើយ! Barca ឆ្លៀតដាក់សំណើទឹកប្រាក់៧៥លាន យកជម្រើសជាតិអេស្ប៉ាញម្នាក់

September 1, 2021

អឺរ៉ុប៖ យោងតាមសារព័ត៌មាន MundoDeportivo បានរាយការណ៍ថា នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ ក្រុមអ្នកមានបុណ្យBarcelona បានដាក់សំណើរដែលមានទំហំទឹកប្រាក់ ៧៥លានអឺរ៉ូ (ឬប្រមាណ ៨៨លានដុល្លារអាមេរិក) ទៅកាន់កីឡាករDani Olmo របស់ក្រុម RB Leipzig ។

Dani Olmo 
Dani Olmo 

ប្រភពខាងលើបានបញ្ជាក់កិច្ចព្រមព្រៀងរវាង ​Barcelona និង Dani Olmo រួចរាល់អស់ហើយ នៅឡើយចាំតែការយល់ព្រមពីខាងក្រុម RB Leipzig ប៉ុណ្ណោះ។ ក្រុម Barcelona ត្រូវគេរាយការណ៍ថា ក៏មានបំណងខ្ចីជើងសិនប៉ុន្ដែក្រុម RB Leipzig ចង់លក់ Dani Olmo តែម្ដង ប្រសិនបើគេចាកចេញមែន។

Dani Olmo 
Dani Olmo 

យ៉ាងណាក៏ដោយ ទោះបីក្រុមយក្សអេស្ប៉ាមួយនេះបើដាក់សំណើរទៅក្រុម RB Leipzig កាលពីថ្ងៃអង្គារក៏ពិតមែនប៉ុន្ដែពួកគេពុំទទួលបានភ្លើងខៀវពីក្របខណ្ឌ La Liga ដើម្បីអាចចុះឈ្មោះកីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះឡើយ៕

Dani Olmo 
Dani Olmo 

ប្រភព៖​ besoccer

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...