អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona នឹងមិនបញ្ចូលឈ្មោះខ្សែបម្រើ Frenkie De Jong ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលនៅសហរដ្ឋអាមេរិកនោះឡើយ បើសិនគេមិនចាកចេញពីក្លិបនៅរដូវក្ដៅនេះ។
អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា Barca បានព្រមព្រៀងលក់ De Jong ទៅឲ្យ Manchester United ក្នុងតម្លៃជាង៨៥លានដុល្លារ ប៉ុន្តែកីឡាករសញ្ជាតិហូឡង់រូបនេះនៅតែបដិសេធមិនចាកចេញ។
ដោយសារបែបនេះហើយទើបការព្រមព្រៀងបានជាប់គាំងស្របពេលភាគីលោក Erik Ten Hag វិញកំពុងចង់បានគេខ្លាំងណាស់ប៉ុន្តែ De Jong ចង់បន្តលេងនៅ Champions League ។
ឥលូវនេះ Barcelona បានប្រាប់ទៅគេថាបើសិននៅតែរឹងទទឹងបែបនេះទៀត លោក Xavi Hernandez នឹងមិនដាក់ឲ្យចូលលេងនៅការប្រកួតទេសចរណ៍មុនបើករដូវកាលនោះឡើយ។
គួរបញ្ជាក់ផងដែរថា Frenkie De Jong ផ្ទេរពី Ajax មក Barcelona កាលឆ្នាំ២០១៩ និងបង្ហាញខ្លួនបាន១៣៨ប្រកួត និងស៊ុតបញ្ចូលទីបាន១៣គ្រាប់ ហើយបញ្ជូនបាល់១៧គ្រាប់៕
ប្រភព៖ sportskeeda