អឺរ៉ុប៖ ខ្សែបម្រើក្លិប Borussia Dortmund កីឡាករ Jude Bellingham ត្រូវបានគេរាយការណ៍ បានសម្រេចចិត្តជ្រើសយក Real Madrid ជា ទិសដៅដែលគេនឹងចូលរួមនាថ្ងៃខាងមុខ។
ជាការពិតណាស់ Bellingham ជា កីឡាករវ័យក្មេងម្នាក់ដែលកំពុងបង្ហាញការលេងដ៏អស្ចារ្យក្នុងតួនាទីជាខ្សែបម្រើ ហើយ មានក្លិបធំៗជាច្រើនកំពុងតែប្រជែងគ្នាទិញយករូបគេ ដូចជា Real Madrid, Liverpool, Manchester City, Manchester United និង Paris Saint Germain ជាដើម។
ក្នុងនោះបើយោងទៅតាមការចុះផ្សាយរបស់កាសែតកីឡា AS បានលើកឡើងថា Bellingham បានគិតច្បាស់ហើយក្នុងការសម្រេចចិត្តជ្រើសយក Real Madrid ប៉ុន្តែ ក្រុមអធិរាជសក៏ត្រូវតែចំណាយយ៉ាងតិចណាស់ក៏ ១០០លានផោន ដែរពីព្រោះរូបគេនៅសេសសល់កិច្ចសន្យាជាមួយ Dortmund រហូតដល់ឆ្នាំ២០២៥ ឯណោះ៕
ប្រភព៖ metro