អង់គ្លេស៖ អ្នកកាសែត Pedro Almeida បានចុះផ្សាយថា កីឡាករ Cody Gakpo នឹងក្លាយជាកីឡាកររបស់ Manchester United ជាផ្លូវការនៅខែមករាខាងមុខនេះ គឺបន្ទាប់ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកចប់សព្វគ្រប់។
Gakpo នៅជួយក្រុមជម្រើសជាតិហូឡង់ ក្នុងការប្រកួតបាល់ទាត់ពិភពលោកដែលធ្វើឡើងចាប់ពីថ្ងៃទី២០ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ខែធ្នូ។
ខណៈនោះដែរ Manchester United ក៏បានប្រកាសចែកផ្លូវជាមួយខ្សែប្រយុទ្ធ Cristiano Ronaldo ដែរទើបក្លិបគ្រោងនឹងយក Gakpo មកជំនួសម្ចាស់អាវលេខ៧រូបនេះ។
អ្នកកាសែត Fabrizio Romano ដែលជាប្រភពគួរឲ្យទុកចិត្តបាន ធ្លាប់បានចុះផ្សាយថា Man UTD ធ្លាប់ចាប់អារម្មណ៍ ចង់ទិញយក Gakpo កាលពីរដូវក្ដៅឆ្នាំមុនតែមិនបានដាក់សំណើផ្លូវការណាមួយនោះទេ។
លោក Marcel Brands ដែលជាប្រធានក្លិប PSV បានបង្ហើបឲ្យដឹងថា មានការជួបពិភាក្សាគ្នាជាមួយក្លិបបិសាចក្រហម ទាក់ទងនឹងការទិញយក កីឡាកររូបនេះ ដោយក្លិបចង់បានថ្លៃផ្ទេរខ្ទង់ ៥០លានអឺរ៉ូ(ស្មើនឹងប្រមាណ ៥២ លានដុល្លារ)៕
ប្រភព៖ sportskeeda