បរទេស៖ រដូវកាលនេះ Manchester United ចុះកុងត្រាយកបាន Cristian Eriksen ដោយគ្មានតម្លៃខ្លួនពី Brentford, បន្ទាប់ពីក្លិបអនុញ្ញាតឱ្យខ្សែបម្រើរបស់ខ្លួនជាច្រើនចាកចេញដូចជា Jesse Lingard, Paul Pogba និង Juan Mata ជាដើម។
ហើយឥឡូវនេះយោងតាមទំព័រផ្លូវការរបស់ Man UTD បានធ្វើការប្រកាសជាផ្លូវការថា Eriksen ខ្សែបម្រើសញ្ជាតិ ដាណឺម៉ាក វ័យ ៣០ឆ្នាំ នឹងពាក់អាវលេខ ១៤ សម្រាប់រដូវកាលថ្មីជាមួយក្រុមបិសាចក្រហម ដែលលេខនេះគឺជាលេខចាស់របស់ Lingard។
គួរបញ្ជាក់ថា Eriksen មិនដែលបានពាក់អាវលេខ ១៤ នេះពីមុនមកទេ ហើយនេះជាលើកទី ១ ហើយ ដែលរូបគេទទួលបានលេខមួយនេះ, ខណៈពីមុនគាត់ធ្លាប់ពាក់លេខ ២១ នៅ Tottenham Hotspur និង Brentford និងពាក់លេខ ២៤ នៅ Inter Milan៕
ប្រភព៖ Man UTD