បរទេស៖ ក្លិបអ្នកមាននៅប្រទេសអង់គ្លេស Newcastle United ត្រូវបានលិចឮថាកំពុងតែប្រកួតប្រជែងជាមួយនឹងក្លិបអុីតាលី AC Milan ក្នុងការប្រមាញ់យកកីឡាករសញ្ជាតិអេស្ប៉ាញ Marco Asensio ពី Real Madrid។
ជាការពិតណាស់ Asensio បានចូលរួមជាមួយ Real Madrid តាំងពី ២០១៥មកម្លេះ ហើយគេសង្កេតឃើញកីឡាករខ្សែបម្រើប្រយុទ្ធរូបនេះកំពុងតែធ្លាក់ជើងថែមទៀត ខណៈកុងត្រារបស់គេជាមួយ Real នឹងផុតសុពលភាពនៅចុងរដូវកាលនេះផងដែរ។ ដូច្នេះ Real អាចនឹងបើកផ្លួវឱ្យ Asensio ដើរចេញពីក្លិបដោយគ្មានតម្លៃខ្លួន។
ទោះជាយ៉ាងណាក្តី គ្មានបញ្ហាសម្រាប់ Asensio នោះទេដោយសាមានក្លិបមួយចំនួនដែលកំពុងចាប់អារម្មណ៍រូបគេផងដែរ។ ដោយដំបូកឡើយក្លិប AC Milan របស់ Serie A ចង់បានរូបគេទៅចូលរួម ប៉ុន្តែស្រាប់តែក្លិប Newcastle ចង់ឆ្មក់យករូបគេដូចគ្នា។
ដូច្នេះ ប្រសិនបើ Marco Asensio ចេញពី Real ពិតមែន តើរូបគេនឹងចូលរួមជាមួយក្លិបណា?
ប្រភព៖ ESPN