បរទេស៖ ក្លិប Barcelona បានផ្អាកលក់អាវ ចំណូលថ្មី Robert Lewandowski បណ្តោះអាសន្ន ដោយសារ ខ្វះពុម្ពអក្ស "W" ។
ជាការពិតណាស់ ចំណូលថ្មី Barca គឺខ្សែប្រយុទ្ធ Lewandowski បានផ្លាស់ពី Bayern មក កីឡដ្នាន Camp Nou ថ្មីៗនេះ ក្នុងតម្លៃខ្លួន ៤២,៥លានអឺរ៉ូ។ Lewandowski បានចុះកុងត្រាជាមួយ Barca រយៈពេល៤ឆ្នាំ បន្ទាប់ពីចំណាយពេលអស់ ជាង៨ឆ្នាំ ជាមួយ Bayern។
បើយោងទៅតាមសម្តី របស់បុគ្កលិក ក្នុងហាងលក់សម្លៀកបំពាក់ របស់ Barca បាននិយាយថា
ការផ្អាកលក់អាវ Lewandowski នេះ ព្រោះតែខាងពួកគេដាច់ស្តុក អក្សរ "W" ដែលត្រូវបោះពុម្ពនៅលើ អាវ ដោយសារឈ្មោះ Lewandowski មានអក្ស "W" រហូតដល់ទៅពីរ នៅក្នុងនោះ៕
FC Barcelona's fanshop has experienced a rush of orders for Robert Lewandowski shirts! Due to this, they've run out of the 'w' letter needed to produce more.
— PSN Futbol (@PSN_Futbol) July 20, 2022
Barça are hoping to raise €20M alone by simply selling Lewandowski shirts.
🎥 TW/forcabarca_arpic.twitter.com/2rxNWmPeCf