បរទេស៖ អតីតគ្រូបង្វឹកក្រុម Wolves លោក Nuno Espirito Santo ត្រូវបានក្លិប Everton តែងតាំងជាអ្នកចាត់ការថ្មីដើម្បីជំនួសតំណែងរបស់ Carlo Ancelotti នៅ Goodison Park ។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់រូបនេះបានចាកចេញពីចចកខ្មៅ Wolves នៅចុងបញ្ចប់នៃរដូវកាលឆ្នាំ២០២០-២១។
បុរសវ័យ ៤៧ឆ្នាំរូបនេះត្រូវបានលោកម្ចាស់ភាគហ៊ុនរបស់ក្រុម Everton លោក Farhad Moshiri ចាប់អារម្មណ៍លើរូបលោកដោយសារការអភិវឌ្ឍក្រុមចចកខ្មៅក្នុងកំឡុងពេលដែលគាត់កាន់តំណែងនៅឯកីឡាដ្ឋាន Molineux របស់ Wolves។
អ្នកចាត់ការទូទៅរបស់ West Ham លោក David Moyes ក៏ត្រូវបានគេអារម្មណ៍ក្នុងការវិលត្រឡប់ទៅកាន់ក្លិប Everton ដែលជាកន្លែងដែលលោកបានដឹកនាំក្លិបពីឆ្នាំ ២០០២-២០១៣ ។ ចំណែកឯអតីតគ្រូបង្វឹក Liverpool លោក Rafael Benitez និងអតីតគ្រូបង្វឹក Lille លោក Christophe Galtier ក៏ត្រូវបានគេរាយការណ៍ថាកំពុងស្ថិតក្នុងការពិចារណាសម្រាប់មុខតំណែងទំនេរនេះផងដែរ៕
ប្រភព៖ Dailymail