អង់គ្លេស៖ ខ្សែបម្រើក្លិប Manchester City កីឡាករ Phil Foden បានឈ្នះពានកីឡាករវ័យក្មេងឆ្នើមរបស់ Premier League នៅក្នុងរដូវកាលឆ្នាំ២០២០/២១នេះ។
នៅក្នុងរដូវកាលនេះកីឡាករខាងលើចូលរួមលេងបាន២៨ប្រកួត ស៊ុតចូល៩គ្រាប់ និងជួយ Assist បាន៥ដងផងដែរ។ ក្រោយមើលឃើញពីសមត្ថភាពដ៏អស្ចារ្យនេះ Foden ក៏បានជាប់ជាបេក្ខភាពឈ្នះពានខាងលើ។
លុះបន្ទាប់ពីមានការបោះឆ្នោតពីអ្នកគាំទ្រ និងជំនាញជាច្រើនទៀតក្នុង Premier League កីឡាកររូបនេះក៏ទទួលបានសម្លេងឆ្នោតច្រើនជាងគេ ហើយក៏ឈ្នះបានពានខាងលើនេះ។
គួរបញ្ជាក់ផងដែរថានេះជាលើកទីមួយហើយដែល Foden បានឈ្នះពានកីឡាករវ័យក្មេងឆ្នើមរបស់ Premier League ប្រចាំរដូវកាលនេះ៕