Mourinho ប៉ងចង់បាន ខ្សែប្រយុទ្ធ Man UTD ម្នាក់នេះ ទៅជំនួសកន្លែង Dzeko - TrueID

Mourinho ប៉ងចង់បាន ខ្សែប្រយុទ្ធ Man UTD ម្នាក់នេះ ទៅជំនួសកន្លែង Dzeko

July 1, 2021

អឺរ៉ុប៖យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានឲ្យដឹងថា ក្រុម Roma បានចាប់ផ្ដើមការដេញថ្លៃដ៏គួរឲ្យភ្ញាក់ផ្អើលមួយ លើខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហមManchester United កីឡាករ Edinson Cavani ដើម្បីមកជំនួសកន្លែងរបស់កីឡាករ Edin Dzeko ដែលលេចឮថានឹងចាកចេញពីកីឡដ្ឋានStadio Olimpico របស់ Roma នៅរដូវក្ដៅនេះ។

Cavani 
Cavani 

គួរឲ្យដឹងថា Cavani បានផ្លាស់មកManchester United កាលពីរដូវកាលមុន ក្រោយចំណាយពេល ៧ឆ្នាំលេងនៅ PSG ។ បច្ចុប្បន្នកីឡាករជម្រើសជាតិអ៊ុយរូហ្គាយរូបនេះ បានក្លាយជាកីឡាករសំខាន់របស់ក្រុមលោក Ole Gunnar Solskjaer ក្រោយស៊ុតបាន ១៧ គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៩ លើកសម្រាប់រដូវកាលដំបូងរបស់គាត់នៅ Old Trafford ។

ទន្ទឹមនឹងនេះ ក្រោយកិច្ចសន្យាដំបូងរយៈពេល ១ ឆ្នាំបានផុតកំណត់Cavani ក៏ទើបបានបន្ដកិច្ចសន្យារយៈពេលខ្លីកាលពីខែឧសភាផងដែរ។ តែទោះជាយ៉ាងណា អនាគតរបស់គាត់ជាមួយក្លិបបិសាចក្រហមមិនមានភាពច្បាស់លាស់នោះទេព្រោះបើយោងតាមគេហទំព័រ Calciomercato មានកិច្ចព្រមព្រៀងមូលដ្ឋានមួយរវាងRoma និង Cavani ទាក់ទងនឹងការផ្ទេ ដែលនឹងអាចចេញជាផ្លែផ្កា។

Cavani 
Cavani 

គួរឲ្យដឹងថា Cavani ក៏មានបទពិសោធន៍ជោគជាំនៅក្របខណ្ឌSerie A ពីមុនមកដែរ ពោលគឺកាលជាកីឡាកររបស់ក្លិប ​Palermo និង Napoli ដែលបានរកគ្រាប់បាល់បូកបញ្ចូលគ្នា ដល់ទៅ១៤១ គ្រាប់ឯណោះ៕

ប្រភព៖​ sportsmole

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...