ចុមយក្ស! Supercomputer ទាយថាក្រុមមួយនេះនឹងឈ្នះ បើអាហ្សង់ទីន និងព័រទុយកាល់អាចជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ World Cup - TrueID

ចុមយក្ស! Supercomputer ទាយថាក្រុមមួយនេះនឹងឈ្នះ បើអាហ្សង់ទីន និងព័រទុយកាល់អាចជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ World Cup

October 28, 2022

បរទេស៖ កំពូលកុំព្យូទ័រឆ្លាតវ័យ (Supercomputer) ដែលប្រើប្រាស់ដោយប្រព័ន្ធស្រាវជ្រាវទំនើប BCA បានធ្វើការទស្សន៍ទាយយ៉ាងភ្ញាក់ផ្អើលថា ក្រុមជម្រើសជាតិ អាហ្សង់ទីន នឹងជួបគ្នាជាមួយព័រទុយកាល់ នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World Cup ២០២២ នេះ។

ពាន World Cup
ពាន World Cup

ក្នុងនោះយោងតាមប្រភពសារព័ត៌មាន theSun បានឱ្យដឹងថា Supercomputer បានជ្រើសរើសយកក្រុមជម្រើសជាតិ អាហ្សង់ទីន របស់ Lionel Messi ដែលនឹងអាចឈ្នះពានរង្វាន់ World Cup ២០២២ នេះ បន្ទាប់ពីពួកគេបំបាក់ក្រុម ព័រទុយកាល់របស់ CristianoRonaldo នៅវគ្គផ្តាច់ព្រ័ត្រ។

ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការទស្សន៍ទាយប៉ុណ្ណោះហើយសម្រាប់លទ្ធផលជាក់ស្តែងពួកយើងត្រូវរង់ចាំការប្រកួតដែលនឹងធ្វើឡើងនៅប្រទេស កាតាចាប់ពីថ្ងៃទី ១៨ ខែ វិច្ឆិកា ខាងមុខសិន។

Ronaldo និង Messi
Ronaldo និង Messi

យ៉ាងណាក្តី ពួកយើងជឿជាក់ថានេះក៏ជាបំណងរបស់អ្នកគាំទ្រជាច្រើននៅទូទាំងផែនដីដែរ ដែលចង់ឃើញ Messi និង Ronaldo ជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ចំពោះការបង្ហាញខ្លួននៅ World Cup ជាលើកចុងក្រោយរបស់កំពូលខ្សែប្រយុទ្ធទាំង២៕

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...