អឺរ៉ុប៖ ការស្វែងរកអ្នកដឹកនាំថ្មីសម្រាប់ Everton នៅតែបន្ត បន្ទាប់ពីការវិលត្រឡប់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Carlo Ancelotti ទៅកាន់ Real Madrid ។ Toffees ទើបតែបញ្ចប់យុទ្ធនាការក្របខ័ណ្ឌ Premier League ដែលបានសន្យាច្រើន ប៉ុន្តែធ្វើបានតិចតួចណាស់។
យោងតាមគេហទំព័រ talkSPORT បានអោយដឹងថាក្រុម Toffees មានបំណងចង់នាំអតីតអ្នកចាត់ការក្រុម Wolves លោក Nuno Espirito Santo មកកាន់ Goodison ។ ម្ចាស់ភាគហ៊ុនរបស់ក្លិប Everton គឺលោក Farhad Moshiri ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍លើគ្រូបង្វឹកព័រទុយហ្កាល់រូបនេះ។
ខ្សែបម្រើស្លាប Andros Townsend របស់ Palace បានសារភាពថាគាត់មានការព្រួយបារម្ភអំពី Everton ពាក់ព័ន្ធនឹងការជ្រើសរើសអ្នកចាត់ការថ្មី ។ Townsend បានប្រាប់ talkSPORT ថា ប្រសិនបើ Nuno វាពិតជាអស្ចារ្យណាស់សម្រាប់ក្លឹប ។ គាត់ត្រូវបានគេបង្ហាញឱ្យឃើញនៅក្នុងក្របខ័ណ្ឌ Premier League បានយក Wolves ឡើងទៅជើងឯក ហើយបាននាំពួកគេចូលអឺរ៉ុប ។ ឥឡូវ Everton កំពុងតាមប្រមាញ់អ្នកគ្រប់គ្រងម្នាក់ ដូច្នេះខ្ញុំខ្លាចថាគាត់ប្រហែលជានរណាម្នាក់ដែលពួកគេនឹងជម្រើសរើស៕