កម្ពុជា៖ កូនកាត់ខ្មែរ-អាមេរិក កីឡាករវ័យ២៣ឆ្នាំ កីឡាករ Nick Taylor ប្រកបអាជីពនៅក្លិប Orlando City នៃលីគទី៣ (MSL Next Pro) បានយល់ព្រមលើលក្ខខណ្ឌ ដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា។
ជាការពិតណាស់ នាពេលថ្មីៗនេះ មានការផ្ទុះឡើងខ្លាំងមែនទែនពីព័ត៍មានរបស់ Nick ដែលអ្នកគាំទ្រយើងចង់ឃើញវត្តមានរបស់គេមកតេស្តសមត្ថភាពជាមួយក្រុមជម្រើសជាតិកម្ពុជា ហើយ គ្រប់យ៉ាងនៅពេលនេះបានក្លាយជាការពិត បន្ទាប់ពីរូបគេ និង សហព័ន្ធបាល់ទាត់កម្ពុជា បានយល់ព្រមលើលក្ខខណ្ឌចរចារគ្នារួចរាល់។
ដូច្នេះបើគ្មានអ្វីជាឧបសគ្គក្នុងការចូលរួមនោះទេ នោះ ខ្សែបម្រើស្លាបខាងលើ នឹងក្លាយជាកម្លាំងថ្មី ក្នុងក្រុមជម្រើសជាតិកម្ពុជា នៃពានរង្វាន់វគ្គជម្រុះ AFC Asian Cup ដែលនឹងចាប់ផ្តើមនៅក្នុងខែកញ្ញានេះតែម្តង៕