អឺរ៉ុប៖ ព័ត៌មានអំពីការចែកផ្លូវរបស់ Sergio Ramos ពី Real Madrid ទីបំផុតអាចឈានដល់ទីបញ្ចប់ហើយ ព្រោះថាខ្សែការពារអេស្ប៉ាញរូបនេះនឹងទទួលយកការផ្តល់ជូនចុងក្រោយរបស់ក្លិប ដោយបន្ដស្នាក់នៅជាមួយក្លិប។
កិច្ចសន្យារបស់ Ramos នឹងបញ្ចប់នៅចុងខែនេះ ហើយទាំងកីឡាករនិងក្លិបមិនទាន់ឈានដល់កិច្ចព្រមព្រៀងលើការបន្តកិច្ចសន្យានៅឡើយទេ។ Real Madrid កម្របន្តកិច្ចសន្យាដល់តារាវ័យចំណាស់សូម្បីតែវីរបុរសរបស់ក្លិប។
ប៉ុន្តែបើយោងតាមរបាយការណ៍ពីវិទ្យុ ABC បានឲ្យដឹង ថាបញ្ហានេះកាន់តែមានភាពស្មុគស្មាញបន្ថែមទៀតក្នុងនោះ Real Madrid បានលេចធ្លាយការពិតដែលថាពួកគេកំពុងរៀបចំផែនការដោយគ្មាន Ramos សូម្បីតែការរៀបចំលាគ្នា ខណៈដែលពួកគេរំពឹងថាភាគីទាំងពីរនឹងបន្តដំណើរនៅរដូវក្តៅនេះ៕