បារាំង៖ ខ្សែប្រយុទ្ធ Lionel Messi និង Kylian Mbappe កំពុងរំអុកចង់ឲ្យ PSG ទិញយកខ្សែបម្រើ Bernado Silva ពី Manchester City បន្ទាប់ពីក្រុមនេះធ្លាយរឿងអាស្រូវបំពានច្បាប់ហិរញ្ញវត្ថុ (Financial Fair Play) ។
សារព័ត៌មាន Express Sport បានចុះផ្សាយថា ទាំង Messi និង Mbappe ពិតជាពេញចិត្តសមត្ថភាពរបស់ Silva ខណៈដែលកីឡាករសញ្ជាតិព័រទុយកាល់រូបនេះលេចឮពាក្យចចាមអារ៉ាមថាចង់ចាកចេញពីទឹកដី Etihad តាំងពីរដូវកាល ២០២០-២០២១ មកម៉្លេះ។
ដោយឡែក Man City កំពុងត្រូវខាង UEFA និង Premier League ចោទប្រកាន់ពីបទបំពានច្បាប់ហិរញ្ញវត្ថុដល់ទៅ១១៥ករណី ហើយអាចនឹងដាក់ពិន័យដក១៥ពិន្ទុ ឬដកក្រុមនេះចេញពី Premier League តែម្ដង។
ដូច្នេះហើយមានកីឡាករក្នុងក្រុមដែលចង់ចាកចេញ ក្នុងនោះក៏ទំនងជាមាន Bernado Silva ដែរ។ គួរបញ្ជាក់ផងដែរថា Silva នៅសល់កុងត្រាជាមួយ Man City រហូតដល់ឆ្នាំ២០២៥៕
ប្រភព៖ sportskeeda