អឺរ៉ុប៖ អ្នកចាំទីក្រុមជម្រើសជាតិងអាហ្សង់ទីន និង Aston Villa គឺ Emiliano Martinez បាននិយាយថា បន្ទាប់ពី Lionel Messi ចូលនិវត្តន៍ទៅ គឺ Kylian Mbappe នឹងក្លាយជាម្ចាស់ពាន Ballon d'Or មិនខាន។
Martinez ទើបតែបានជួយក្រុមជម្រើសជាតិអាហ្សង់ទីនលើកពានបាល់ទាត់ពិភពលោកឆ្នាំ២០២២ បន្ទាប់ពីបានយកឈ្នះ Mbappe រួមជាមួយក្រុមជម្រើសជាតិបារាំង កាលពីថ្ងៃទី១៨ខែធ្នូកន្លងទៅ។
Mbappe ឯណោះវិញបានឈ្នះពានស្បែកជើងមាសប្រចាំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដោយស៊ុតបញ្ចូលទីបានច្រើនជាងគេ ខណៈដែល Emiliano Martinez ឈ្នះពានស្រោមដៃមាស។
យ៉ាងណាមិញ ក៏មានមតិលើកឡើងមួយចំនួនដែរថា Emiliano Martinez មិនគោរព Mbappe ព្រោះគេបាននិយាយឌឺដង Mbappe នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ហើយថែមទាំងយកតុក្កតាមានក្បាល Mbappe ទៅកាន់កំលុងពេលអបអរលើក្បួនដង្ហែឡានទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ Emi Martinez បានកោតសរសើរ Mbappe ថា៖
ប្រភព៖ sportskeeda