ចប់ហ្មង! អ្នកគាំទ្រស្រងាកចិត្តគ្រប់គ្នា ក្រោយតារា ១០០លាន Nunez យប់មិញ ឱកាសមុខទីរាប់ភ្លេចតែបែជាស៊ុតមិនចូល(មានវីដេអូ) - TrueID

ចប់ហ្មង! អ្នកគាំទ្រស្រងាកចិត្តគ្រប់គ្នា ក្រោយតារា ១០០លាន Nunez យប់មិញ ឱកាសមុខទីរាប់ភ្លេចតែបែជាស៊ុតមិនចូល(មានវីដេអូ)

December 27, 2022

បរទេស៖ អ្នកគាំទ្រហាក់ស្រង៉ាកចិត្តគ្រប់គ្នា បន្ទាប់ពីខ្សែប្រយុទ្ធ Darwin Nunez របស់ Liverpool បានខកខានឱកាសល្អៗជាច្រើនលើកក្នុងការស៊ុតបញ្ចូលទីទៅលើក្រុម Aston Villa នៅក្នុងការប្រកួតក្របខណ្ឌ Premier League យប់មិញនេះ។

Darwin Nunez
Darwin Nunez

ជាការពិតណាស់ Premier League គឺបានត្រឡប់មកវិញហើយ បន្ទាប់ពីសម្រាកអស់រយៈពេល ១ ខែ ដោយសារតែការប្រកួតព្រឹត្តិការណ៍ World Cup, ខណៈយប់មិញនេះ Liverpool ពិតជាធ្វើបានល្អមែនទែន ដោយបានទទួលជ័យជម្នះទៅលើក្រុម Aston Villa នៅក្នុងការប្រកួតសប្តាហ៍ទី ១៦ ក្នុងលទ្ធផល ៣-១។

Darwin Nunez
Darwin Nunez

ដ្បិតនៅក្នុងការប្រកួតខាងលើ Liverpool បានទទួលជ័យជម្នះក៏ដោយ ប៉ុន្តែអ្នកគាំទ្ររបស់ពួកគេហាក់មិនសប្បាយចិត្តនឹងខ្សែប្រយុទ្ធសញ្ជាតិ អ៊ុយរូហ្គាយ Darwin Nunez នោះទេ ដោយសារតែរូបគេបានខកខានឱកាសមាសជាច្រើនលើកក្នុងការស៊ុតបញ្ចូលទីទៅលើក្រុម Aston។

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...