គុណភាពមែនៗ! ចូលលេងឱ្យ Bayern ថ្ងៃដំបូង Cancelo ប្រើបច្ចេកទេស assist ឱ្យ Moting ស៊ុតមួយគ្រាប់អ៊េមហួស(មានវីដេអូ) - TrueID

គុណភាពមែនៗ! ចូលលេងឱ្យ Bayern ថ្ងៃដំបូង Cancelo ប្រើបច្ចេកទេស assist ឱ្យ Moting ស៊ុតមួយគ្រាប់អ៊េមហួស(មានវីដេអូ)

February 2, 2023

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះ ខ្សែការពារស្លាប Joao Cancelo បានបង្ហាញខ្លួនជាមួយ Bayern Munich ជាលើកដំបូង បន្ទាប់ពីផ្លាស់ចេញពី Manchester City មកកាន់ទឹកដី Allianz Arena ក្នុងលក្ខខណ្ឌខ្ចីជើងថ្មីៗនេះ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

នៅក្នុងការបកួតវគ្គ ១៦ ក្រុមនៃពានរង្វាន់ DFB-Pokal យប់មិញនេះ Bayern នៅតែបង្ហាញភាពខ្លាំងរបស់ខ្លួន ក្រោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅក្រុម Mainz 05 ក្នុងលទ្ធផល ៤ ទល់នឹង ០។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ខណៈប្រកួតយប់មិញនេះ ក្នុងការបង្ហាញខ្លួនដំបូងរបស់ Cancelo ជាមួយ Bayern រូបគេពិតជាធ្វើបានល្អមែនទែន ជាពិសេសនៅនាទីទី ១៧ រូបគេបាន assist មួយគ្រាប់ ជួយឱ្យខ្សែប្រយុទ្ធ Eric Maxim Choupo-Moting រកបានគ្រាប់បាល់បើកឆាក៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...