បរទេស៖ មានកីឡាករមួយចំនួនដែលធ្លាប់មានបទពិសោធន៍ឡើងគីឡូលើសកម្រិតកំលុងពេលសម្រាកក្រោយចប់រដូវកាល, ជាក់ស្តែងដូចជាកីឡាករ Eden Hazard របស់ក្លិប Real Madrid ជាដើម ហើយកត្តាបែបនេះបានធ្វើឱ្យគាត់មានកំហុសឆ្គងធំមែនទែន។យ៉ាងណាមិញថ្មីៗនេះ Neymar បានបង្ហោះរូបថតដែលមិនគួរឱ្យជឿមួយនៅក្នុងថ្ងៃឈប់សម្រាករបស់គាត់។
គេហទំព័រ RMC បានរាយការណ៍មកថា អ្នកគាំទ្ររបស់ក្រុម Paris Saint-Germain ជាច្រើនកំពុងកើតក្តីព្រួយបារម្ភ ក្រោយបានឃើញរូបថតនិមិត្តរូបរបស់ពួកគេ,ជាមួយគ្នានេះ នៅក្នុងបណ្តាញសង្គមពួកគេបានឆ្លើយឆ្លងគ្នាបែបលេងសើចជាច្រើន និង បានវាយតម្លៃអំពីរាងកាយរបស់Neymar ផងដែរ។
មានការប្រៀបធៀបជាច្រើនរវាង Neymarនឹងអតីតវីរៈបុរសរបស់ក្រុមសាំបា ប្រេស៊ីល ដូចគ្នា,លោក Ronaldo Nazario និង Ronaldinhoត្រូវបានអ្នកគាំទ្រជាច្រើនយកទៅឆ្លើយឆ្លងគ្នានៅក្រោមការបង្ហោះរបស់គាត់ដោយពួកគេបានលើកឡើងថា Neymar នឹងមានទម្រង់លេងធ្លាក់ចុះមុនពេលកំណត់៕
ប្រភព៖ Marca